ព្រះត្រៃបិដក ភាគ ១១
រឿងភិក្ខុ សាមណេ ឧបាសក ឧបាសិកា និងជនឯទៀត ធ្វើមរណកាលទៅ ត្រូវពួកភិក្ខុ ជាឥស្សរៈ លើគ្រឿងបរិក្ខារ ដែលភិក្ខុជាដើមនោះ ប្រគល់ឲ្យ១។ រឿងមល្លីភិក្ខុនី ប្រហារភិក្ខុនី១ រឿងភិក្ខុនីមួយរូបដាក់កូនខ្ចីក្នុងបាត្រ១ រឿងពួកភិក្ខុនីផ្លាស់ប្តូរបាត្រ ហើយប្រាប់ថ្លៃឈ្នួលបាត្រ១ រឿងភិក្ខុនីគន់មើលនិមិត្តរបស់បុរស១ រឿងមនុស្សទាំងឡាយប្រគេនអាមិសៈ ដល់ពួកភិក្ខុ១ រឿងអាមិសៈ ក៏សម្បូណ៌ច្រើនឡើង១ រឿងពួកភិក្ខុសន្សំអាមិសៈទុក១ រឿងមនុស្សទាំងឡាយឲ្យអាមិសៈ ដល់ពួកភិក្ខុយ៉ាងណា ឲ្យដល់ភិក្ខុនីខាងក្រោយ ក៏ដូចគ្នា១។ រឿងសេនាសនៈរបស់ភិក្ខុ សម្បូណ៌ឡើង១ រឿងពួកភិក្ខុនីមានរដូវធ្លាក់ប្រឡាក់សំពត់១ រឿងភិក្ខុនីមានសំពត់ទ្រនាប់ដាច់ដាច១ រឿងភិក្ខុនីប្រើខ្សែក្រវាត់គ្រប់កាល១ រឿងភិក្ខុនីគ្មាននិមិត្តខ្លះ មានហេតុបន្តិចគ្រាន់តែជាស្នាមខ្លះ មិនមានរដូវខ្លះ មានឈាមរដូវធ្លាក់ជានិច្ចខ្លះ
ID: 636805780845417137
ទៅកាន់ទំព័រ៖