ព្រះត្រៃបិដក ភាគ ១១
មានសំពត់ទ្រនាប់ជានិច្ចខ្លះ មានឈាមរដូវហូរខ្លះ ជាសិខរិណីខ្លះ ជាស្រីខ្ទើយខ្លះ ជាស្រីមានទ្រង់ដូចប្រុសខ្លះ មានទ្វារមគ្គរលាយចូលគ្នាខ្លះ ជាឧភតោព្យញ្ជនកាខ្លះ តាំងពីរឿងភិក្ខុនីគ្មាននិមិត្ត រហូតដល់ឧភតោព្យញ្ជនកា ពាក្យខាងក្រោមបេយ្យាលនុ៎ះ មានរឿងភិក្ខុសួរអន្តរាយិកធម៌២៤ប្រការ ចំពោះឧបសម្បទាបេក្ខាថា នាងមានរោគឃ្លង់ឬ នាងមានរោគពកឬ នាងមានរោគស្រែងឬ នាងមានរោគរីងរៃឬ នាងមានរោគឆ្កួតជ្រូកឬ នាងជាស្រីមនុស្សឬ នាងជាស្រីពិតឬ នាងជាអ្នកជាឬ នាងគ្មានចំពាក់បំណុលគេទេឬ នាងមិនមែនជាស្រីខ្ញុំរាជការទេឬ នាងមានមាតាមិតា និងស្វាមីអនុញ្ញាតហើយឬ នាងមានវស្សាគ្រប់២០ហើយឬ នាងមានបាត្រគ្រប់គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី១។
ID: 636805781191226917
ទៅកាន់ទំព័រ៖