ព្រះត្រៃបិដក ភាគ ១១
រឿងឧបសម្បទាបេក្ខា ដែលមិនទាន់បានប្រៀនប្រដៅ ក្រអិមក្រអៀម មិនហ៊ានប្រាប់អន្តរាយិកធម៌១ រឿងទ្រង់អនុញ្ញាតឲ្យប្រៀនប្រដៅហើយ សឹមសួរអន្តរាយិកធម៌កណ្តាលជំនុំសង្ឃ១ រឿងទ្រង់អនុញ្ញាតថា មុនដម្បូង ត្រូវភិក្ខុនីឲ្យឧបសម្បទាបេក្ខាកាន់យកឧបជ្ឈាយ៍ ហើយត្រូវប្រាប់បាត្រ និងចីវរថា (នេះបាត្ររបស់នាង) នេះសង្ឃាដិ នេះចីពរ នេះស្បង់ នេះសំពត់ចោមពុង នេះសំពត់ងូតទឹក (របស់នាង) លុះប្រាប់ហើយ ត្រូវបង្គាប់ឲ្យឈរក្នុងឱកាសឯណោះ១ រឿងភិក្ខុនី១រូបល្ងង់ មិនឆ្លាស ទៅប្រៀនប្រដៅ១ រឿងភិក្ខុនីដែលសង្ឃមិនទានសន្មតឲ្យប្រៀនប្រដៅ ទៅប្រៀនប្រដៅ១ រឿងឧបសម្បទាបេក្ខា សូត្រសូមឧបសម្បទា១រឿងសួរអន្តរាយិកធម៌១ រឿងឧបសម្បទាបេក្ខា បានឧបសម្បទាចំណែកមួយ ហើយត្រូវសូមឧបសម្បទាក្នុងសំណាក់ភិក្ខុសង្ឃម្តងទៀត១ រឿងភិក្ខុនីជាបវត្តិនី ត្រូវវាស់ស្រមោល ប្រាប់ប្រមាណនៃរដូវ ប្រាប់ចំណែកថ្ងៃ ប្រាប់សង្គីតិ ប្រាប់និស្ស័យ៣យ៉ាង ប្រាប់អករណីយកិច្ច៨យ៉ាង១
ID: 636805781460592323
ទៅកាន់ទំព័រ៖