ព្រះត្រៃបិដក ភាគ ១១

រឿង​ពួក​ភិ​ក្ខុ​នី​ញុំាង​ភត្តកាល​ឲ្យ​កន្លង​ហួស១​ ​រឿង​ពួក​ភិក្ខុនី៨រូប​ ​ឃាត់​អាសនៈ​ភិក្ខុនី​ចាស់​ ​ក្នុង​ទី​ទាំងពួង១​ ​រឿង​ពួក​ភិក្ខុនី​មិនបាន​បវារណា១​ ​រឿង​ពួក​ភិក្ខុនី​បវារណា​ដោយខ្លួនឯង​ ​ហើយ​មិនបាន​បវារណា​ក្នុង​ភិក្ខុសង្ឃ១​ ​រឿង​ពួក​ភិក្ខុនី​បវារណា​នឹង​ភិក្ខុសង្ឃ​ហើយ​ ​កើត​កោលាហល១​ ​រឿង​ពួក​ភិក្ខុនី​បវារណា​មុន​ភត្ត​ ​ហើយ​ញុំាង​ភត្តកាល​ឲ្យ​កន្លង​ហួស​ទៅ​ ​និង​បវារណា​ខាងក្រោយ​ភត្ត​ ​ក្នុង​វេលាវិកាល១​ ​រឿង​ភិក្ខុនី​សង្ឃ​បវារណា​ហើយ​ ​ក៏​កើត​កោលាហល១​ ​រឿង​ពួក​ភិក្ខុនី​ឃាត់​ឧបោសថ​ ​ឃាត់​បវារណា​របស់​ភិក្ខុ​ ​ធ្វើឲ្យ​មាន​មាត់ពាក្យ​ ​ក្នុង​អធិករណ៍​ ​ផ្តើម​អនុ​វា​ទា​ធិ​ករណ៍​ ​ឲ្យ​គេ​ធ្វើ​ឱកាស​ ​ចោទ​ភិក្ខុ​ ​និង​រំលឹក​ភិក្ខុ​ ​ព្រះសម្មាសម្ពុទ្ធ​ ​អ្នក​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ទ្រង់​ឃាត់​ដោយ​ទុក្កដាបត្តិ១​ ​រឿង​ពួក​ភិក្ខុ​ឃាត់​កម្ម​ដូច្នោះ​ ​ដែល​ជា​របស់​ពួក​ភិក្ខុនី​ ​ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​ទ្រង់​អនុញ្ញាត១​។​ ​រឿង​ពួក​ភិក្ខុនី​ជិះ​យាន១​ ​រឿង​ភិក្ខុនី​មាន​ជម្ងឺ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ជិះ​យាន​ ​ដែល​ស្រី​ ​ឬ​បុរស​អូស​ដោយដៃ១​ ​រឿង​ភិក្ខុនី១រូប​មិន​សប្បាយ​ដោយ​ទង្គិច​នឹង​យាន១​ ​រឿង​នាង​អឌ្ឍ​កាសី​ស្រីផ្កាមាស​ ​បួស​ក្នុង​សំណាក់​ភិក្ខុនី១
ថយ | ទំព័រទី ៣៥៣ | បន្ទាប់
ID: 636805781735188029
ទៅកាន់ទំព័រ៖