ព្រះត្រៃបិដក ភាគ ១១
រឿងពួកភិក្ខុឲ្យឧបសម្បទា ដល់ភិក្ខុនីដែលល្ងង់ ដោយភិក្ខុទូត ដោយសិក្ខមានាទូត ដោយសាមណេរទូត ដោយសាមណេរីទូត១ រឿងពួកភិក្ខុនីនៅក្នុងព្រៃ១ រឿងឧបាសកម្នាក់ថ្វាយឃ្លាំង (សម្រាប់ដាក់របស់) និងអនុញ្ញាតផ្ទះលំនៅៗតែមិនគ្រប់គ្រាន់ ព្រះអង្គក៏អនុញ្ញាតឲ្យធ្វើនវកម្ម១ រឿងស្រីម្នាក់មានគភ៌មកបួស លុះទារកប្រសូតមក នាងមិនហ៊ាននៅម្នាក់ឯងជាមួយទារក ព្រះអង្គអនុញ្ញាតឲ្យរក្សាទារកនោះ ដូចជាប្រតិបត្តិក្នុងបុរសដទៃ វៀរលែងតែផ្ទះជាមួយគ្នា១ រឿងភិក្ខុនីមួយរូប ត្រូវគរុកាបត្តិ ហើយប្រព្រឹត្តមានត្ត១ រឿងភិក្ខុនីមួយរូប មិនលាសិក្ខា ហើយស្រាប់តែសឹកចេញ និងរឿងព្រះអង្គត្រាស់ថា ភិក្ខុនីដែលចូលទៅកាន់លទ្ធិតិរ្ថិយទាំងសំពត់កាសាវៈ ហើយមកបួសវិញ មិនបាន១ រឿងពួកភិក្ខុនីមានសេចក្តីរង្កៀស មិនត្រេកអរចំពោះការថ្វាយបង្គំ ការកោសក់ ការកាត់ក្រចក ការរក្សាដម្បៅ មួយអន្លើដោយបុរស១ រឿងពួកភិក្ខុនី អង្គុយពែនភ្នែន ត្រេកអរដោយសម្ផស្សនៃកែងជើង និងអនុញ្ញាតឲ្យភិក្ខុនីឈឺអង្គុយពែនមួយចំហៀងបាន១
ID: 636805782037895343
ទៅកាន់ទំព័រ៖