ព្រះត្រៃបិដក ភាគ ១១

រឿង​ភិក្ខុនី​បន្ទោបង់​នូវ​វច្ចៈ​ក្នុង​បង្គន់១​ ​រឿង​ពួក​ភិក្ខុនី​ដុស​ខ្លួន​ដោយ​លំអិត​ ​និង​ដី​ដែលគេ​អប់១​ ​រឿង​ភិក្ខុនី​ងូតទឹក​ក្នុង​រោង​សម្រាប់​រក្សា​កាយ១​ ​រឿង​ភិក្ខុនី​ងូតទឹក​ឈរ​ក្នុង​ទី​ច្រាស់​ខ្សែទឹក​ ​ងូតទឹក​ក្នុង​ទី​មិនមែន​ជា​កំពង់​ ​និង​ងូតទឹក​ក្នុង​ទី​ជា​កំពង់​សម្រាប់​បុរស១​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ក្រាបបង្គំទូល​សូម​បព្វជ្ជា​ ​ព្រះ​អានន្ទ​ក៏​ជួយ​សូម​ ​ដោយ​ឧបាយ​ ​(​ដោយ​ប្រការ​ដូច្នេះ​)​។​ ​ឯ​ពួក​ស្រ្តី​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះ​ជិនស្រី​ ​ក៏​រាប់ថាជា​បរិសទ្យ៤ពួក​ ​(​តាំងពី​កាលនោះ​មក​)​។​ ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​បាន​សម្តែង​ ​(​ភិក្ខុនី​ខន្ធកៈ​)​ ​ទុក​មក​ដោយ​ប្រការ​ដូច្នេះ​ ​ដើម្បី​ប្រយោជន៍​ ​និង​បង្កើត​សេចក្តី​សង្វេគ​ផង​ ​ដើម្បីឲ្យ​ចំរើន​ព្រះ​សទ្ធម្ម​ផង​ ​ដូចជា​ថ្នាំ​ ​(​ដែល​ពេទ្យ​ផ្សំ​ឡើង​)​ ​បម្រុង​ព្យាបាល​ជម្ងឺ​។​ ​សូម្បី​មាតុគ្រាម​ ​ក្រៅអំពី​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​ព្រះមានព្រះភាគ​ ​ក៏បាន​ទូន្មាន​ឲ្យ​ឋិតនៅ​ក្នុង​ព្រះ​សទ្ធម្ម​យ៉ាងនេះ​ឯង​ ​ហើយ​ស្ត្រី​ទាំងនោះ​ ​បាន​ដល់​នូវ​ឋាន​ ​គឺ​ព្រះនិព្វាន​ ​ដែល​ជា​ឋាន​ពួក​ជន​ដល់ហើយ​ ​មិនបាន​សោយសោក​។​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់
ID: 636805782280979247
ទៅកាន់ទំព័រ៖