ព្រះត្រៃបិដក ភាគ ១១

បញ្ច​សតិ​ក​ក្ខន្ធ​កៈ​


 [​២៧៨​]​ ​លំដាប់នោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សម័យមួយ​ ​ខ្ញុំ​គិតថា​នឹង​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​បា​វានេះ​ ​រួចហើយ​នឹង​ទៅកាន់​ក្រុង​កុសិនារា​ ​ហើយក៏​ដើរទៅ​តាមផ្លូវ​ឆ្ងាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន​ចំនួន៥០០រូប​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ខ្ញុំ​គេច​ចៀសចេញ​ពី​ផ្លូវ​ ​ហើយ​ទៅ​អង្គុយ​ទៀប​គល់ឈើ​មួយ​ដើម​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​អាជីវក​ម្នាក់​កាន់​ផ្កា​មន្ទារ​វៈ​ ​(​មន្ទារវ​បុស្ស​)​ ​ពី​ក្នុង​នគរ​កុសិនារា​ ​ដើរតាម​ផ្លូវ​ឆ្ងាយ​ ​សំដៅ​ទៅកាន់​ក្រុង​បា​វា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ក៏បាន​ឃើញ​អាជីវក​នោះ​ ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ខ្ញុំ​និយាយ​សួរ​ទៅ​អាជីវក​នោះ​ដូច្នេះ​ថា​នែ​អាវុសោ​ ​អ្នក​បានដឹង​ដំណឹង​ព្រះ​ជា​គ្រូ​នៃ​យើង​ដែរ​ឬ​ ​អាជីវក​នោះ​ឆ្លើយតប​ថា​ ​អើ​អាវុសោ​ ​ខ្ញុំ​ដឹង​ដែរ​ ​ព្រះសមណគោតម​ ​ជា​គ្រូ​អ្នក​ ​បរិនិព្វាន​កន្លងទៅ៧ថ្ងៃហើយ​ ​រាប់​ពីថ្ងៃនេះទៅ​ ​ផ្កា​មន្ទារ​វៈ​នេះ​ ​ខ្ញុំ​យក​ពី​នគរ​កុសិនារា​នោះ​មក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​មិនទាន់​ប្រាសចាក​រាគៈ​(​១​)​ ​ភិក្ខុ​ទាំងនោះ​ ​ពួក​ខ្លះ​ ​ក៏​លើកដៃ​
(​១​)​ ​ក្នុង​ដីកា​ថា​ ​បុថុជ្ជន​ ​សោតាបន្ន​បុគ្គល​ ​និង​សកទាគាមិ​បុគ្គល​ ​ហៅថា​ ​បុគ្គល​មិនទាន់​ប្រាសចាក​រាគៈ​ក្នុង​ទីនេះ​។​ ​
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 636805782939316902
ទៅកាន់ទំព័រ៖