ព្រះត្រៃបិដក ភាគ ១១

ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​ម្នាល​លោក​មាន​អាយុ​ ​សង្ឃ​ចូរ​ស្តាប់​ខ្ញុំ​ ​បើ​សង្គីតិ​កម្ម​ ​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ទាំង៥០០រូប​នេះ​ ​ឲ្យ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ ​ដើម្បី​សង្គាយនា​ ​នូវ​ធម៌​ ​និង​វិន័យ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ដទៃ​ ​មិន​ត្រូវ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ឡើយ​។​ ​នេះ​ជាញ​ត្តិ​។​ ​ម្នាល​លោក​មាន​អាយុ​ ​សង្ឃ​ចូរ​ស្តាប់​ខ្ញុំ​ ​ឥឡូវ​សង្ឃ​សន្មត​ភិក្ខុ​ទាំង៥០០រូប​នេះ​ ​ឲ្យ​នៅចាំ​វស្សា​ ​ក្នុង​នគររាជ​គ្រឹះ​ ​ដើម្បី​សង្គាយនា​ ​នូវ​ធម៌​ ​និង​វិន័យ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ដទៃ​ ​មិន​ត្រូវ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ឡើយ​។​ ​ការ​សន្មតិ​ភិក្ខុ​ទាំង៥០០រូប​នេះ​ ​ឲ្យ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ ​ដើម្បីនឹង​សង្គាយនា​ ​នូវ​ធម៌​ ​និង​វិន័យ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ដទៃ​ ​មិន​ត្រូវឲ្យ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ទេ​ ​គាប់ចិត្ត​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​សង្ឃ​បាន​សន្មត​ពួក​ភិក្ខុ​ទាំង៥០០រូប​នេះ​ ​ឲ្យ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ ​ដើម្បី​សង្គាយនា​ ​នូវ​ធម៌​ ​និង​វិន័យ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ដទៃ​ ​មិន​ត្រូវ​នៅចាំ​វស្សា​ក្នុង​នគររាជ​គ្រឹះ​ឡើយ​។​ ​ការ​សន្មតិ​នេះ​ ​គាប់ចិត្ត​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636805784391769977
ទៅកាន់ទំព័រ៖