ព្រះត្រៃបិដក ភាគ ១១

 [​២៨២​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​បាន​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​ម្នាល​អាវុសោ​ ​សង្ឃ​ចូរ​ស្តាប់​ខ្ញុំ​ ​បើ​សង្គីតិ​កម្ម​នេះ​ ​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​គប្បី​សួរ​វិន័យ​នឹង​ព្រះ​ឧបាលិ​។​ ​ព្រះ​ឧបាលិ​មាន​អាយុ​ ​បាន​ប្រកាស​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សង្គីតិ​កម្ម​នេះ​ ​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ត្រូវ​សួរ​ព្រះ​វិន័យ​ចំពោះ​ខ្ញុំ​ ​ៗ​ត្រូវ​ដោះស្រាយ​ ​(​ក្នុង​កាល​ឥឡូវនេះ​)​។​ ​ទើប​ព្រះ​មហាកស្សប​មាន​អាយុ​ ​បាន​ចោទសួរ​ដូច្នេះ​ ​ចំពោះ​ព្រះ​ឧបាលិ​មាន​អាយុ​ថា​ ​ម្នាល​ឧបាលិ​មាន​អាយុ​ ​បឋម​បារាជិក​សិក្ខាបទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ក្នុង​ទីណា​។​ ​ព្រះ​ឧបាលិ​ឆ្លើយ​ថា​ ​ក្នុង​នគរ​វេសាលី​ ​លោកម្ចាស់​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​សុទិន្ន​ភិក្ខុ​ ​ជា​កូន​នៃ​ក​លន្ទ​សេដ្ឋី​។​ ​ព្រោះ​វត្ថុ​អ្វី​។​ ​ព្រោះ​សេព​មេថុនធម្ម​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​សួរ​វត្ថុ​ផង​ ​សួរ​និទាន​ផង​ ​សួរ​បុគ្គល​ផង​ ​សួរ​បញ្ញត្តិ​ផង​ ​សួរ​អនុប្បញ្ញត្តិ​ផង​ ​សួរ​អាបត្តិ​ផង​ ​សួរ​អនាបត្តិ​ផង​ ​នៃ​បឋម​បារាជិក​សិក្ខាបទ​ ​ចំពោះ​ព្រះ​ឧបាលិ​មាន​អាយុ​ ​ហើយ​សួរ​តទៅ​ថា​ ​ម្នាល​អាវុសោ​ឧបាលិ​ ​ទុតិយ​បារាជិក​សិក្ខាបទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ក្នុង​ទីណា​។​ ​ក្នុង​នគររាជ​គ្រឹះ​ ​លោកម្ចាស់​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ធ​និយ​ភិក្ខុ​ ​ជា​កូន​នៃ​នាយ​ស្មូន​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636805785064958481
ទៅកាន់ទំព័រ៖