ព្រះត្រៃបិដក ភាគ ១១
ឆ្នាំង។ ព្រោះវត្ថុអ្វី។ ព្រោះអទិន្នាទាន។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃទុតិយបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរតទៅទៀតថា ម្នាលអាវុសោឧបាលិ តតិយបារាជិកសិក្ខាបទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងទីណា។ ក្នុងនគរវេសាលី លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកភិក្ខុច្រើនរូប។ ព្រោះវត្ថុអ្វី។ ព្រោះមនុស្សវិគ្គហៈ គឺធ្វើរាងកាយ នៃមនុស្សឲ្យធ្លាក់ចុះចាកជីវិត។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃតតិយបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរតទៅទៀតថា ម្នាលអាវុសោឧបាលិ ចតុត្ថបារាជិកសិក្ខាបទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងទីណា។ ក្នុងនគរវេសាលី លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ នៅនាឆ្នេរស្ទឹងវគ្គុមុទា។ ព្រោះវត្ថុអ្វី។ ព្រោះឧត្តរិមនុស្សធម្ម។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង
ID: 636805785345614534
ទៅកាន់ទំព័រ៖