ព្រះត្រៃបិដក ភាគ ១១
សួរអាបត្តិផង សួរអនាបត្តិផង នៃចតុត្ថបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរវិន័យទាំងពីរចំណែក គឺភិក្ខុវិន័យ និងភិក្ខុនីវិន័យ ដោយឧបាយនេះឯង។ ព្រះឧបាលិមានអាយុ កាលបើព្រះមហាកស្សប សួរសព្វគ្រប់ហើយ ក៏បានដោះស្រាយសព្វគ្រប់។
[២៨៣] ឰដ៏កាលនោះ ព្រះមហាកស្សបមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្មមានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសួរនូវធម៌ចំពោះព្រះអានន្ទ។ ព្រះអានន្ទមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសង្គីតិកម្មមានកាលគួរ ដល់សង្ឃហើយ ព្រះមហាកស្សបមានអាយុ នឹងសួរធម៌ចំពោះខ្ញុំ ៗគប្បីដោះស្រាយ ក្នុងកាលឥឡូវនេះ។ ទើបព្រះមហាកស្សបមានអាយុ បានសួរព្រះអានន្ទមានអាយុដូច្នេះថា ម្នាលអានន្ទមានអាយុ ព្រហ្មជាលសូត្រ ព្រះមានព្រះភាគ ទ្រង់សំដែងក្នុងទីណា។ ព្រះអានន្ទឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ទ្រង់សំដែងក្នុងព្រះដំណាក់នៃព្រះរាជា នៅនាអម្ពលដ្ឋិកាវ័ន ជាចន្លោះនៃក្រុងរាជគ្រឹះផង ជាចន្លោះនៃនាឡន្ទគ្រាមផង។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងសុប្បិយបរិព្វាជក និងព្រហ្មទត្តមាណព។ គ្រានោះ ព្រះមហាកស្សបមានអាយុ សួរនិទានផង សួរបុគ្គលផង នៃព្រហ្មជាលសូត្រ
ID: 636805785636801189
ទៅកាន់ទំព័រ៖