ព្រះត្រៃបិដក ភាគ ១១

ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​មិនបាន​ទូល​សួរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​សិក្ខាបទ​ទាំង​ឡា​យតូចៗ​ដោយលំដាប់​នោះ​ ​តើ​សិក្ខាបទ​ណាខ្លះ​ ​ដូច្នេះ​ទេ​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ដែល​សល់​នៅ​ក្រៅអំពី​បារាជិក​ទាំង៤​ ​ឈ្មោះថា​ ​តូច​ៗ​ ​ដោយលំដាប់​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ ​ដែល​សល់​នៅ​ក្រៅអំពី​បារាជិក៤​ ​និង​សង្ឃា​ទិ​សេ​សេស១៣​ ​ឈ្មោះថា​ ​តូច​ៗ​ ​ដោយលំដាប់​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ ​ដែល​សល់​នៅ​ក្រៅអំពី​បារាជិក៤​ ​សង្ឃា​ទិ​សេ​សេស១៣​ ​និង​អនិយត២​ ​ឈ្មោះថា​ ​តូច​ៗ​ ​ដោយលំដាប់​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ ​ដែល​សល់​នៅ​ក្រៅអំពី​បារាជិក៤​ ​សង្ឃា​ទិ​សេ​សេស១៣​ ​អនិយត២​ ​និ​ងនិស្ស​គ្គិ​យ​បាចិត្តិយៈ៣០​ ​ឈ្មោះថា​ ​តូច​ៗ​ ​ដោយលំដាប់​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ ​ដែល​សល់​នៅ​ក្រៅអំពី​បារាជិក៤​ ​សង្ឃា​ទិ​សេ​សេស១៣​ ​អនិយត២​ ​និ​ស្ស​គ្គិ​យ​បាចិត្តិយៈ៣០​ ​និង​សុទ្ធិ​ក​បាចិត្តិយៈ៩២​ ​ឈ្មោះថា​ ​តូច​ៗ​ ​ដោយលំដាប់​។​
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636805786204533661
ទៅកាន់ទំព័រ៖