ព្រះត្រៃបិដក ភាគ ១១

ព្រះ​ថេរៈ​ទាំងឡាយ​ពួក​ខ្លះ​ពោល​យ៉ាងនេះ​ថា​ ​សិក្ខាបទ​ទាំងឡាយ​ ​ដែល​សល់​នៅ​ក្រៅអំពី​បារាជិក៤​ ​សង្ឃា​ទិ​សេ​សេស១៣​ ​អនិយត២​ ​និ​ស្ស​គ្គិ​យ​បាចិត្តិយៈ៣០​ ​សុទ្ធិ​ក​បាចិត្តិយៈ៩២​ ​និង​បាដិទេសនីយៈ៤​ ​ឈ្មោះថា​ ​តូច​ៗ​ ​ដោយលំដាប់​។​
 [​២៨៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ក៏​ប្រកាស​សង្ឃ​ថា​ ​ម្នាល​អាវុសោ​ ​សង្ឃ​ចូរ​ស្តាប់​ខ្ញុំ​ ​សិក្ខាបទ​ទាំងឡាយ​របស់​ពួក​យើង​ ​ក៏​មាន​តាំងនៅ​ក្នុង​ពួក​គ្រហស្ថ​ ​សូម្បី​ពួក​គ្រហស្ថ​ទាំងឡាយ​ ​ក៏​តែង​ដឹង​ថា​ ​អំពើ​នេះ​ ​គួរ​ដល់​លោក​ទាំងឡាយ​ជាស​មណ​សក្យបុត្តិយ៍​ ​អំពើ​នេះ​ ​មិន​គួរ​ដល់​លោក​ទាំងឡាយ​ទេ​។​ ​បើ​យើង​ទាំងឡាយ​ ​នឹង​ដក​នូវ​សិក្ខា​បទ​តូច​ៗ​ ​ដោយលំដាប់​ចេញ​ហើយ​ ​មុខ​ជា​ជន​ទាំងឡាយ​ ​ជា​អ្នកពោល​តិះដៀល​ ​នឹង​ពោល​ថា​ ​សិក្ខាបទ​ដែល​ព្រះសមណគោតម​ ​បញ្ញត្ត​ហើយ​ ​ដល់​សាវ័ក​ទាំងឡាយ​ ​បានតែ​ត្រឹម​ធូមកាលិក​ ​គឺ​កាល​នៃ​ផ្សែងភ្លើង​ ​គឺ​បរិនិព្វាន​ប៉ុណ្ណោះ​ ​ព្រះ​សាស្តា​របស់​សាវ័ក​ទាំងឡាយ​នេះ​ ​ឋិតនៅ​ត្រឹមណា​ ​សាវ័ក​ទាំងនេះ​ ​នាំគ្នា​សិក្សា​ក្នុង​សិក្ខាបទ​ត្រឹមនោះ​ ​កាលណាបើ​ព្រះ​សាស្តា​របស់​សាវ័ក​ទាំងនេះ​បរិនិព្វាន​ហើយ​ ​ឥឡូវនេះ​ ​សាវ័ក​ទាំងនេះ​ ​ក៏​លែង​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ដែរ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636805786576684947
ទៅកាន់ទំព័រ៖