ព្រះត្រៃបិដក ភាគ ១១

កុំ​គប្បី​បញ្ញត្ត​ថែម​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​ជា​គ្រូ​មិនបាន​បញ្ញត្ត​ទេ​ ​កុំ​គប្បី​ដកចេញ​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​ជា​គ្រូ​បញ្ញត្ត​មក​ហើយ​ ​ត្រូវ​សមាទាន​ប្រព្រឹត្ត​តែ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដែល​ព្រះ​ជា​គ្រូ​ ​ទ្រង់​បញ្ញត្ត​ហើយ​។​ ​នេះ​ជាញ​ត្តិ​។​ ​ម្នាល​អាវុសោ​ ​សង្ឃ​ចូរ​ស្តាប់​ខ្ញុំ​ ​សិក្ខាបទ​ទាំងឡាយ​របស់​ពួក​យើង​ ​ក៏​មាន​តាំងនៅ​ក្នុង​ពួក​គ្រហស្ថ​ ​សូម្បី​ពួក​គ្រហស្ថ​ទាំងឡាយ​ ​តែង​ដឹង​ថា​ ​អំពើ​នេះ​ ​គួរ​ដល់​លោក​ទាំងឡាយ​ជាស​មណ​សក្យបុត្តិយ៍​ ​អំពើ​នេះ​ ​មិន​គួរ​ដល់​លោក​ទាំងឡាយ​ទេ​។​ ​បើ​យើង​ទាំងឡាយ​ ​នឹង​ដក​នូវ​សិក្ខា​បទ​តូច​ៗ​ ​ដោយលំដាប់​ចេញ​ហើយ​ ​មុខ​ជា​ជន​ទាំងឡាយ​ ​ជា​អ្នកពោល​តិះដៀល​ ​នឹង​ពោល​ថា​ ​សិក្ខាបទ​ដែល​ព្រះសមណគោតម​ ​បាន​បញ្ញត្ត​ហើយ​ ​ដល់​ពួក​សាវ័ក​ ​បានតែ​ត្រឹម​ធូមកាលិក​ ​គឺ​កាល​នៃ​ផ្សែងភ្លើង​ប៉ុណ្ណោះ​ ​ព្រះ​សាស្តា​របស់​សាវ័ក​ទាំងនេះ​ ​ឋិតនៅ​ត្រឹមណា​ ​សាវ័ក​ទាំងនេះ​ ​ក៏​នាំគ្នា​សិក្សា​ក្នុង​សិក្ខាបទ​ត្រឹមនោះ​ ​កាលបើ​ព្រះ​សាស្តា​របស់​សាវ័ក​ទាំងនេះ​ ​បរិនិព្វាន​ទៅ​ហើយ​ ​ឥឡូវនេះ​ ​សាវ័ក​ទាំងនេះ​ ​ក៏​លែង​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​ដែរ​។​ ​សង្ឃ​មិន​បញ្ញត្ត​ថែម​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​ជា​គ្រូ​មិនបាន​បញ្ញត្ត​ទេ​ ​មិន​ដកចេញ​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​ជា​គ្រូ​បញ្ញត្ត​ហើយ​ ​ត្រូវ​សមាទាន​ ​ប្រព្រឹត្ត​តែ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ដែល​គួរ​ដល់​ពុទ្ធ​បញ្ញត្ត​។​ ​ការ​មិន​បញ្ញត្ត​ថែម​នូវ​សិក្ខាបទ​ ​ដែល​ព្រះអង្គ​មិនបាន​បញ្ញត្ត​ ​ការ​មិន​ដកចេញ​នូវ​សិក្ខាបទ​ ​ដែល​ព្រះ​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636805786880342315
ទៅកាន់ទំព័រ៖