ព្រះត្រៃបិដក ភាគ ១១
អង្គទ្រង់បញ្ញត្ត ការសមាទាន ប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធបញ្ញត្ត គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃមិនបានបញ្ញត្តថែមនូវសិក្ខាបទ ដែលព្រះអង្គមិនបានបញ្ញត្ត មិនដកចេញនូវសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្ត សមាទាន ប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ។ ការមិនបញ្ញត្ត និងការមិនដកចេញនូវសិក្ខាបទនេះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំចាំទុកនូវសេចក្តីនេះ ដោយការស្ងៀមយ៉ាងនេះ។
[២៨៦] លំដាប់នោះឯង ភិក្ខុជាថេរៈទាំងឡាយ ពោលដូច្នេះនឹងព្រះអានន្ទមានអាយុថា នែអាវុសោ អានន្ទ នេះជាអំពើអាក្រក់របស់លោក ព្រោះលោកមិនបានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយដែលតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ចូរលោកសំដែងនូវអំពើអាក្រក់នោះចេញ។ ព្រះអានន្ទឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាភ្លេច បានជាមិនបានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ខ្ញុំព្រះករុណាមិនឃើញនូវអំពើអាក្រក់នោះទេ
ID: 636805787171408964
ទៅកាន់ទំព័រ៖