ព្រះត្រៃបិដក ភាគ ១១

ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​ ​សំដែង​នូវ​អំពើអាក្រក់​នោះ​ចេញ​ ​ដោយ​សេចក្តី​ជឿ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​នែ​អាវុសោ​អានន្ទ​ ​នេះ​ជា​អំពើអាក្រក់​របស់​លោក​ដែរ​ ​ព្រោះ​លោក​ជាន់​ដេរ​សំ​ពត់​វស្សិ​ក​សាដក​ ​របស់​ព្រះមានព្រះភាគ​ ​ចូរ​លោក​សំដែង​អំពើអាក្រក់​នោះ​ចេញ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ដែល​ជាន់​ដេរ​សំ​ពត់​វស្សិ​ក​សាដក​ ​របស់​ព្រះមានព្រះភាគ​ ​មិនមែន​ធ្វើ​ដោយ​សេចក្តី​មិន​គោរព​ទេ​ ​ខ្ញុំ​ព្រះករុណា​មិនឃើញ​នូវ​អំពើអាក្រក់​នោះ​ឡើយ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​ ​សំដែង​នូវ​អំពើអាក្រក់​នោះ​ចេញ​ ​ដោយ​សេចក្តី​ជឿ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​នេះ​ជា​អំពើអាក្រក់​របស់​លោក​ដែរ​ ​ព្រោះ​លោក​ឲ្យ​មាតុគ្រាម​ថ្វាយបង្គំ​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​មុនគេ​ ​កាលដែល​មាតុគ្រាម​ទាំងនោះ​ ​យំទួញសោក​ ​ធ្វើស​រី​រៈ​នៃ​ព្រះមានព្រះភាគ​ឲ្យ​ប្រឡាក់​ដោយ​ទឹកភ្នែក​ ​ចូរ​លោក​សំដែង​នូវ​អំពើអាក្រក់​នោះ​ចេញ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​គិតថា​ ​កុំ​ឲ្យ​ពួក​មាតុគ្រាម​នេះ​នៅក្នុង​វេលាវិកាល​ ​បាន​ជា​ខ្ញុំ​ព្រះករុណា​ឲ្យ​ពួក​មាតុគ្រាម​ ​ថ្វាយបង្គំ​ព្រះ​សរីរៈ​នៃ​ព្រះមានព្រះភាគ​មុនគេ​ ​ខ្ញុំ​ព្រះករុណា​មិនឃើញ​អំពើអាក្រក់​នោះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​ ​សំដែង​អំពើអាក្រក់​នោះ​ចេញ​ ​ដោយ​សេចក្តី​ជឿ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​នេះ​ជា​អំពើអាក្រក់​របស់​លោក​ដែរ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៣៧០ | បន្ទាប់
ID: 636805787489907181
ទៅកាន់ទំព័រ៖