ព្រះត្រៃបិដក ភាគ ១១
ខ្ញុំព្រះករុណា គិតថា ព្រះនាងមហាបជាបតីគោតមីនេះ ជាព្រះមាតុច្ឆា (ម្តាយមីង) នៃព្រះមានព្រះភាគ បានបីបាច់រក្សា ចិញ្ចឹមថ្វាយទឹកខ្សីរ កាលដែល (ព្រះនាងមាយាទេវី) ជាព្រះមាតាបង្កើត របស់ព្រះមានព្រះភាគ ធ្វើមរណកាលទៅហើយ បានបំបៅព្រះមានព្រះភាគផង បានជាខ្ញុំធ្វើនូវសេចក្តីខ្វល់ខ្វាយ ឲ្យមាតុគ្រាមបានបព្វជ្ជា ក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ប្រកាសហើយ ខ្ញុំព្រះករុណា មិនឃើញនូវអំពើអាក្រក់នោះទេ ប៉ុន្តែខ្ញុំព្រះករុណា សំដែងនូវអំពើអាក្រក់នោះចេញ ដោយសេចក្តីជឿលោកមានអាយុទាំងឡាយ។
[២៨៧] សម័យនោះឯង ព្រះថេរៈឈ្មោះបុរាណៈមានអាយុ បានត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃជាច្រើន ចំនួន៥០០រូប។ គ្រានោះឯង ព្រះបុរាណៈមានអាយុ កាលដែលភិក្ខុជាថេរៈទាំងឡាយ សង្គាយនានូវធម្មវិន័យ បាននៅអាស្រ័យក្នុងទក្ខិណាគិរិជនបទ តាមសមគួរដល់អធ្យាស្រ័យ ហើយក៏ចូលទៅរកពួកភិក្ខុជាថេរៈ ដែលនៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ រាក់ទាក់ជាមួយភិក្ខុជាថេរៈទាំងឡាយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះបុរាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបភិក្ខុជាថេរៈទាំងឡាយ និយាយយ៉ាងនេះថា ម្នាលបុរាណៈ
ID: 636805788060159797
ទៅកាន់ទំព័រ៖