ព្រះត្រៃបិដក ភាគ ១១
ប្រៀនប្រដៅឆន្នភិក្ខុឡើយ។ ពួកភិក្ខុជាថេរៈពោលថា ម្នាលអានន្ទដ៏មានអាយុ បើដូច្នោះ ចូរអ្នកដាក់ព្រហ្មទណ្ឌ ដល់ឆន្នភិក្ខុផងចុះ។ ព្រះអានន្ទសួរថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាដាក់ព្រហ្មទណ្ឌ ដល់ឆន្នភិក្ខុដូចម្តេចបាន (ដ្បិត) ភិក្ខុនោះកាច រឹងរូសណាស់។ ពួកភិក្ខុជាថេរៈ ពោលថា ម្នាលអានន្ទមានអាយុ បើដូច្នោះ ចូរអ្នកទៅជាមួយនឹងពួកភិក្ខុច្រើនរូបទៅចុះ។ ឯព្រះអានន្ទមានអាយុ ទទួលពាក្យភិក្ខុជាថេរៈទាំងឡាយដោយពាក្យថា អើលោកម្ចាស់ ហើយក៏ជិះទូកទៅកាន់ក្រុងកោសម្ពី ជាមួយនឹងភិក្ខុសង្ឃជាច្រើន ចំនួន៥០០រូប ទូកក៏លឿនទៅ ច្រាស់ខ្សែទឹក លុះចុះចាកទូកហើយ ក៏ទៅគង់ក្រោមម្លង់ឈើមួយដើម មិនឆ្ងាយពីឧទ្យាននៃព្រះរាជា ទ្រង់ព្រះនាមឧទេន។
[២៨៩] សម័យនោះឯង ព្រះរាជាទ្រង់ព្រះនាមឧទេន ទ្រង់គង់ក្រសាលក្នុងឧទ្យាន ជាមួយនឹងពួកព្រះមហេសី ព្រមទាំងពួករាជបរិវារ។ ពួកព្រះមហេសី របស់ព្រះរាជាទ្រង់ព្រះនាមឧទេន បានឮដំណឹងថា លោកម្ចាស់អានន្ទ ជាអាចារ្យរបស់យើងទាំងឡាយ គង់ក្រោមម្លប់ឈើមួយដើម មិនឆ្ងាយអំពីឧទ្យាន។ ទើបពួកព្រះមហេសីរបស់ព្រះបាទឧទេន បានក្រាប
ID: 636805788686735635
ទៅកាន់ទំព័រ៖