ព្រះត្រៃបិដក ភាគ ១១
ដ៏ចំរើន ពួកព្រះមហេសីរបស់យើង បានមក (ក្នុងទីនេះ)ដែរឬ។ ព្រះអានន្ទតបថា បពិត្រមហារាជ ពួកព្រះមហេសីនៃព្រះអង្គ បានមក (ក្នុងទីនេះដែរ)។ ចុះ (ពួកព្រះមហេសីនោះ) បានប្រគេនវត្ថុអ្វីបន្តិចបន្តួច ដល់ព្រះអានន្ទដ៏ចំរើនខ្លះដែរឬ។ បពិត្រមហារាជ ពួកព្រះមហេសីនោះ បានប្រគេនសំពត់ឧត្តរាសង្គៈ៥០០ ដល់អាត្មាភាព។ ព្រះអានន្ទដ៏ចំរើន នឹងយកចីវរច្រើនដល់ម្ល៉ោះទៅធ្វើជាអ្វីទៅ។ បពិត្រមហារាជ ភិក្ខុទាំងឡាយណា មានចីវរទុព្វលភាព អាត្មាភាពនឹងចែកឲ្យ ដល់ភិក្ខុទាំងឡាយនោះ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះចីវរទាំងឡាយណា ដែលចាស់ទុព្វលភាព លោកម្ចាស់នឹងយកចីវរទាំងនោះទៅធ្វើអ្វី។ បពិត្រមហារាជ យើងទាំងឡាយនឹងយកចីវរទាំងនោះ ទៅធ្វើជាកម្រាលគ្រែ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកម្រាលគ្រែណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកកម្រាលគ្រែទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងយកកម្រាលគ្រែទាំងនោះ ទៅធ្វើជាស្រោមពូក។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះស្រោមពូកណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកស្រោមពូកទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងយកស្រោមពូកទាំងនោះ ទៅធ្វើជាកម្រាលផែនដី។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកម្រាលផែនដីណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយក
ID: 636805789465040152
ទៅកាន់ទំព័រ៖