ព្រះត្រៃបិដក ភាគ ១១

កម្រាល​ផែនដី​ទាំងនោះ​ទៅ​ធ្វើជា​អ្វី​។​ ​បពិត្រមហារាជ​ ​យើង​ទាំងឡាយ​ ​នឹង​យក​កម្រាល​ផែនដី​ទាំងនោះ​ ​ទៅ​ធ្វើជា​សំពត់​ជូត​ជើង​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​សំពត់​សម្រាប់​ជូត​ជើង​ណា​ ​ដែល​ជា​របស់​ចាស់​ ​លោកម្ចាស់​នឹង​យក​សំពត់​ជូត​ជើង​ទាំងនោះ​ទៅ​ធ្វើជា​អ្វី​។​ ​បពិត្រមហារាជ​ ​យើង​ទាំងឡាយ​ ​នឹង​យក​សំពត់​សម្រាប់​ជូត​ជើង​ទាំងនោះ​ ​ទៅ​ធ្វើជា​សំពត់​សម្រាប់​ជូត​ធូលី​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​សំពត់​សម្រាប់​ជូត​ធូលី​ណា​ ​ដែល​ជា​របស់​ចាស់​ ​លោកម្ចាស់​នឹង​យក​សំពត់​សម្រាប់​ជូត​ធូលី​ទាំងនោះ​ទៅ​ធ្វើជា​អ្វី​។​ ​បពិត្រមហារាជ​ ​យើង​ទាំងឡាយ​ ​នឹង​ចិញ្ច្រាំ​នូវ​សំពត់​សម្រាប់​ជូត​ធូលី​ទាំងនោះ​ ​ហើយ​ច្របាច់​លាយ​ដោយ​ភក់​ ​ហើយ​យក​ទៅ​បូក​លាប​ជញ្ជាំង​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ឧទេន​ ​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ថា​ ​សមណ​សក្យបុត្តិយ៍​ទាំងអស់​នេះ​ ​ប្រកបដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​មិន​ធ្វើ​សំពត់​ ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​ឥតប្រយោជន៍​ ​ហើយក៏​ទ្រង់​ប្រគេន​សំពត់​ចំនួន៥០០ដទៃទៀត​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​។​ ​បរិក្ខារ​ ​គឺ​ចីវរ​ចំនួន១ពាន់​នោះ​ឯង​ ​ទើបតែនឹង​កើតឡើង​ជាដំបូង​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​។​
 ​[​២៩១​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ចូល​ទៅ​កាន់​ឃោសិ​តា​រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​គ្រានោះ​ឯង​ ​ឆ​ន្ន​ភិក្ខុ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 636805789765207320
ទៅកាន់ទំព័រ៖