ព្រះត្រៃបិដក ភាគ ១១

ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​អានន្ទ​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឆ​ន្ន​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ឆ​ន្នៈ​ ​សង្ឃ​ដាក់​ព្រហ្មទណ្ឌ​ដល់​លោក​ហើយ​។​ ​ឆ​ន្ន​ភិក្ខុ​សួរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ព្រហ្មទណ្ឌ​នោះ​ ​តើ​ដូចម្តេច​ទៅ​។​ ​ព្រះ​អានន្ទ​ប្រាប់​ថា​ ​ម្នាល​ឆ​ន្ន​ភិក្ខុ​មាន​អាយុ​ ​លោក​ចង់​ពោល​ពាក្យ​ណា​ ​គប្បី​ពោល​ពាក្យ​នោះ​ចុះ​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​និយាយរក​ ​មិន​ត្រូវ​ទូន្មាន​ ​មិន​ត្រូវ​ប្រៀនប្រដៅ​លោក​ឡើយ​។​ ​ឆ​ន្ន​ភិក្ខុ​ពោល​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​កាលណាបើ​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​និយាយរក​ ​មិន​ត្រូវ​ទូន្មាន​ ​មិន​ត្រូវ​ប្រៀនប្រដៅ​ខ្ញុំ​ដោយហេតុ​ប៉ុណ្ណេះ​ ​បើ​ដូច្នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មិន​សម្លាប់​ខ្ញុំ​ហើយ​ឬ​ ​ហើយក៏​ដួល​ជ្រប់​ក្នុង​ទីនោះ​។​ ​គ្រានោះ​ឯង​ ​ឆ​ន្នៈ​មាន​អាយុ​ ​ក៏​លំបាក​ ​អៀនខ្មាស​ ​ខ្ពើម​ព្រហ្មទណ្ឌ​ ​ក៏​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ហើយ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​កុលបុត្ត​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ដោយ​ប្រពៃ​ ​ដើម្បី​អនុត្តរធម៌​ណា​ ​ក៏បាន​ដល់​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ដោយ​មិនយូរ​ ​ហើយ​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង៤​ ​ហើយ​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636805790030352486
ទៅកាន់ទំព័រ៖