ព្រះត្រៃបិដក ភាគ ១១

គឺ​សេចក្តី​កើត​ទៀត​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្ម​ចរិយៈ​សម្រច​ហើយ​ ​កិច្ច​ត្រូវ​ធ្វើ​ ​គឺ​សោឡស​កិច្ច​ ​ក៏​សម្រេច​ហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​គ្មានឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ឆ​ន្នៈ​មាន​អាយុ​ ​ក៏​ជា​អរហន្ត​មួយ​អង្គ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះ​ឆ​ន្ន​មាន​អាយុ​ ​បាន​ដល់​អរហត្ត​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពោល​ពាក្យ​នេះ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​លោក​ចូរ​រម្ងាប់​ព្រហ្មទណ្ឌ​ដល់​ខ្ញុំ​ ​ព្រះ​អានន្ទ​ពោល​ថា​ ​នែ​ឆ​ន្នៈ​មាន​អាយុ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​នូវ​អរហត្ត​ ​ក្នុង​កាល​ជាទីបំផុត​ណា​ ​ឯ​ព្រហ្មទណ្ឌ​របស់​លោក​ ​ក៏​រម្ងាប់​ក្នុង​កាល​ជាទីបំផុត​នោះ​ដែរ​។​
 [​២៩២​]​ ​ក្នុង​ការ​សង្គាយនា​ព្រះ​វិន័យ​នេះឯង​ ​មាន​ភិក្ខុ​ចំនួន៥០០រូប​ ​មិន​ខ្វះ​ ​មិន​លើស​។​ ​ព្រោះហេតុនោះ​ ​ការ​សង្គាយនា​ព្រះ​វិន័យ​នេះ​ ​ព្រះ​សង្គីតិកាចារ្យ​ ​ហៅថា​ ​បញ្ច​សតិ​កា​សង្គាយនា​ ​គឺ​សង្គាយនា​របស់​ភិក្ខុ​មាន​ចំនួន៥០០រូប​។​

​ចប់​ ​បញ្ច​សតិ​ក​ក្ខន្ធ​កៈ​ ​ទី១១​។​
​ក្នុង​ខន្ធកៈ​នេះ​ ​មានរឿង២៣​។​

ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 636805790360391363
ទៅកាន់ទំព័រ៖