ព្រះត្រៃបិដក ភាគ ១១
រឿងព្រះអានន្ទ ទូលព្រះថេរៈទាំងឡាយថា កាលព្រះមានព្រះភាគ ជិតចូលបរិនិព្វាន ទ្រង់មានបន្ទូលថា បើសង្ឃប្រាថ្នានឹងដកសិក្ខាបទ ក៏គប្បីដកសិក្ខាបទតូចៗដោយលំដាប់ផ្សេងៗបាន១ រឿងព្រះកស្សបបានសូត្រប្រកាសប្រាប់សង្ឃថា ត្រូវឲ្យភិក្ខុប្រព្រឹត្តតាមសិក្ខាបទ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ១។ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា មិនទូលសួរព្រះមានព្រះភាគក្នុងសិក្ខាបទតូចៗ ដោយលំដាប់នោះ១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា ជាន់សំពត់វស្សិកសាដករបស់ព្រះមានព្រះភាគ ហើយដេរ១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា ឲ្យមាតុគ្រាមថ្វាយបង្គំសរីរៈព្រះមានព្រះភាគមុនគេ១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា មិនអារាធនាព្រះមានព្រះភាគ ឲ្យគង់នៅអស់អាយុកប្ប១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា សូមបព្វជ្ជាដល់មាតុគ្រាម១ រឿងព្រះអានន្ទទទួលថា អំពើអាក្រក់របស់ខ្ញុំគ្មានទេ ខ្ញុំទទួលដោយសេចក្តីជឿលោកម្ចាស់ទាំងឡាយ១។ រឿងបុរាណត្ថេរ១ រឿងដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុ១ រឿងពួកព្រះមហេសីនៅក្នុងឧទ្យាន ជាមួយនឹងព្រះបាទឧទេន១
ID: 636805797604415697
ទៅកាន់ទំព័រ៖