ព្រះត្រៃបិដក ភាគ ១១
រឿងព្រះបាទឧទេន ពោលទោសព្រះអានន្ទថា ទទួលចីវរច្រើនដល់ម្ល៉ោះ១ រឿងព្រះបាទឧទេន សួរព្រះអានន្ទអំពីចីវរទុព្វភាព១ រឿងព្រះអានន្ទឆ្លើយថា ចីវរទុព្វភាពនោះ យកទៅធ្វើជាកម្រាលគ្រែ ជាស្រោមពូក ជាកម្រាលផែនដី ជាសំពត់ជូតជើង ជាសំពត់ជូតធូលី ទាំងលាយដោយភក់ បូកលាបជញ្ជាំង១ រឿងចីវរ១ពាន់កើតឡើងដល់ព្រះអានន្ទជាដំបូង១។ រឿងឆន្នភិក្ខុ ដែលសង្ឃដាក់ទោស ដោយព្រហ្មទណ្ឌហើយ បានត្រាស់ដឹងនូវសច្ចៈទាំងបួន១។ រឿងព្រះថេរៈ ជាអ្នកស្ទាត់ជំនាញចំនួន៥០០អង្គ ក្នុងការសង្គាយនាធម៌ និងវិន័យ ព្រោះហេតុនោះ ការសង្គាយនានោះឈ្មោះថា បញ្ចសតិកសង្គាយនា១។
ID: 636805797931344397
ទៅកាន់ទំព័រ៖