ព្រះត្រៃបិដក ភាគ ១១

 [​២៩៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​បាន​ដងទឹក​ដាក់​ពេញ​ភាជន៍​សំរឹទ្ធ​ ​ហើយ​យក​ទៅ​តំ​កល់​ទុក​ ​ក្នុង​កណ្តាល​ភិក្ខុសង្ឃ​ ​ក្នុង​ថ្ងៃឧបោសថ​នោះ​ ​ហើយ​ពោល​ពាក្យ​យ៉ាងនេះ​ ​ចំពោះ​ពួក​ឧបាសក​នៅក្នុង​ក្រុង​វេសាលី​ ​ដែល​មក​ទាំងអស់​ថា​ ​ហៃ​អ្នកមាន​អាយុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រគេន​គ​ហា​បណៈ​មួយ​ក្តី​ ​កន្លះ​កហាបណៈ​ក្តី​ ​មួយ​បាទ​ក្តី​ ​មាសក​រូប​មួយ​ក្តី​ ​ដល់​សង្ឃ​ចុះ​ ​សង្ឃ​មុខ​ជា​នឹង​មាន​កិច្ច​ដោយ​បរិក្ខារ​មិនខាន​។​ ​កាលដែល​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​ក៏​ពោល​ដូច្នេះ​ ​នឹង​ពួក​ឧបាសក​អ្នក​នៅក្នុង​ក្រុង​វេសាលី​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ប្រគេន​កហាបណៈ​មួយ​ក្តី​ ​កន្លះ​កហាបណៈ​ក្តី​ ​បាទ​មួយ​ក្តី​ ​មាសក​រូប​មួយ​ក្តី​ ​ដល់​សង្ឃ​ឡើយ​ ​ព្រោះ​មាស​ ​និង​ប្រាក់​ ​មិន​គួរ​ដល់​សមណៈ​ ​ជា​សក្យបុត្តិយ៍​ទេ​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិន​ត្រេកអរ​ ​មិន​កាន់​មាស​ ​និង​ប្រាក់​ទេ​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​លះ​ចោល​កែវមណី​ ​និង​មាស​ចេញ​ ​ហើយ​ប្រាសចាក​ ​គឺថា​លែង​រវល់​ ​ដោយ​មាស​និង​ប្រាក់​ហើយ​។​ ​ឯ​ពួក​ឧបាសក​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​ទុកជា​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​យ៉ាងនេះ​ហើយ​ ​ក៏​នៅតែ​ប្រគេន​កហាបណៈ​មួយ​ខ្លះ​ ​កន្លះ​កហាបណៈ​ខ្លះ​ ​បាទ​មួយ​ខ្លះ​ ​មាសក​រូប​មួយ​ខ្លះ​ ​ដល់​សង្ឃ​។​ ​លំដាប់នោះ​ឯង​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636805799289232063
ទៅកាន់ទំព័រ៖