ព្រះត្រៃបិដក ភាគ ១១
ពួកវជ្ជីបុត្តកភិក្ខុ អ្នកនៅក្នុងក្រុងវេសាលី លុះកន្លងរាត្រីនោះហើយ (ព្រឹកឡើង) ក៏ចែកប្រាក់នោះ ដាក់ចំណែកមួយៗ ដោយរាប់ចំនួនភិក្ខុ។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា នែអាវុសោ យស នេះជាចំណែកប្រាក់របស់លោក។ ព្រះយសកាកណ្ឌបុត្តពោលថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានចំណែកនៃប្រាក់ទេ ព្រោះខ្ញុំមិនត្រេកអរនឹងប្រាក់ទេ។
[២៩៧] គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលថា នែអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ ជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដែលមានសទ្ធាជ្រះថ្លា បើដូច្នោះ យើងរាល់គ្នាធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុនោះ បានធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ បានពោលពាក្យនេះ នឹងពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា សង្ឃត្រូវឲ្យអនុទូតដល់ភិក្ខុដែលសង្ឃធ្វើបដិសារណីយកម្មហើយ ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយឲ្យភិក្ខុជាអនុទូតដល់ខ្ញុំ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុង
ID: 636805799631311629
ទៅកាន់ទំព័រ៖