ព្រះត្រៃបិដក ភាគ ១១
ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាដម្បូង ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សេពមេថុនធម្ម មិនវៀរចាកមេថុនធម្ម ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់ពីរ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ កាន់មាសនិងប្រាក់ មិនវៀរចាកកិរិយាទទួលមាសនិងប្រាក់ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់បី ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ មិនវៀរចាកមិច្ឆាជីវៈ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយ
ID: 636805800437717753
ទៅកាន់ទំព័រ៖