ព្រះត្រៃបិដក ភាគ ១១

អានិសង្ឃ​ក្នុង​ការ​ចេញ​បួស​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ថា​ ​បុរស​នោះ​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នីវរណធម៌​ ​មានចិត្ត​រីករាយ​ ​មានចិត្ត​ជ្រះថ្លា​ក្នុង​កាលណា​ហើយ​ ​ធម្មទេសនា​ណា​ ​ជា​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ដែល​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​ព្រះអង្គ​ ​ក៏​ប្រកាស​នូវ​ធម្មទេសនា​នោះ​ ​គឺ​ទុក្ខ១​ ​សមុទយ១​ ​និរោធ១​ ​មគ្គ១​ ​ក្នុង​កាលនោះ​។​ ​សំពត់​ស្អាត​ ​ឥតមាន​ពណ៌ខ្មៅ​ ​គួរ​ទទួល​នូវ​គ្រឿង​ជ្រលក់​ដោយ​ល្អ​ ​យ៉ាងណាមិញ​ ​បុរស​នោះ​ ​អង្គុយ​លើ​អាសនៈ​នោះ​ ​កើត​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ថា​ ​ធម្មជាត​ណាមួយ​ ​តែង​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ដូច្នោះ​ដែរ​។​ ​លំដាប់នោះ​ ​បុរស​នោះ​ ​ឃើញ​ធម៌​ច្បាស់​ហើយ​ ​បាន​លុះ​ធម៌​ហើយ​ ​ដឹង​ធម៌​ច្បាស់​ហើយ​ ​មានចិត្ត​ចុះ​កាន់​ធម៌​ស៊ប់​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636805100058488352
ទៅកាន់ទំព័រ៖