ព្រះត្រៃបិដក ភាគ ១១
ឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះ ជាគំរប់បួន ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ មាន៤យ៉ាងនេះឯង។ ម្នាលអ្នកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនេះចប់ហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់សំដែងដូច្នេះតទៅ
ទៀតថា
[២៩៩] សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងហើយ ដោយរាគៈ និងទោសៈជាបុរសដែលអវិជ្ជាបិទបាំងហើយ មានសេចក្តីត្រេកអរ ក្នុងរូបជាទីស្រឡាញ់ ផឹកសុរា និងមេរ័យ សេពមេថុនធម្ម មិនដឹងច្បាស់ (នូវទោស) ត្រេកអរចំពោះប្រាក់ និងមាស សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិត
ID: 636805800708643249
ទៅកាន់ទំព័រ៖