ព្រះត្រៃបិដក ភាគ ១១

 [​៣០១​]​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​អន្តរាកថា​នេះ​(​១​)​ ​កើតឡើង​ដល់​ជន​ ​ដែល​អង្គុយ​ប្រជុំ​គ្នា​ក្នុង​កណ្តាល​រាជបរិសទ្យ​ ​ក្នុង​ព្រះបរមរាជវាំង​ថា​ ​មាស​និង​ប្រាក់​គួរ​ដល់​ពួក​សមណ​សក្យបុត្តិយ៍​ដែរ​ ​ពួក​សមណ​សក្យបុត្តិយ៍​ត្រេកអរ​នឹង​មាសប្រាក់​ដែរ​ ​ពួក​សមណ​សក្យបុត្តិយ៍​ទទួល​មាសប្រាក់​ដែរ​។​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ជាធំ​ ​គឺ​នាយចៅហ្វាយ​ម្នាក់​ ​ឈ្មោះ​មណិ​ចូឡ​កៈ​ ​អង្គុយ​នៅក្នុង​កណ្តាល​បរិសទ្យ​នោះ​។​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​លំដាប់នោះ​ ​បុរស​ជាធំ​ ​ឈ្មោះ​មណិ​ចូឡ​កៈ​ ​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​បរិសទ្យ​នោះ​ថា​ ​បពិត្រ​អស់លោក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​មាស​និង​ប្រាក់​ ​មិន​គួរ​ដល់​ពួក​សមណ​សក្យបុត្តិយ៍​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ត្រេកអរ​ដោយ​មាស​និង​ប្រាក់​ទេ​ ​មិន​ទទួល​មាសប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​លះ​ចោល​កែវមណី​ ​និង​មាស​ចេញ​ ​ហើយ​ប្រាសចាក​ ​គឺថា​ ​លែង​រវល់​ដោយ​មាស​និង​ប្រាក់​ហើយ​។​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​បុរស​ជាធំ​ឈ្មោះ​មណិ​ចូឡ​កៈ​ ​ក៏​មិន​អាច​នឹង​ពន្យល់​បរិសទ្យ​នោះ​បាន​។​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​លុះ​បុរស​ជាធំ​
(​១​) ​អដ្ឋកថា​ព្រះ​សូត្រ​ថា​ ​ពាក្យជា​ចន្លោះ​នៃ​គុណធម៌​ ​មានកម្ម​ដ្ឋាន​មនសិការ​ ​និង​បាឡី​ ​និង​អដ្ឋ​ក​​ថា​ ​ជាដើម​ ​ហៅថា​ ​អន្តរាកថា​។​ ​
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 636805801678068697
ទៅកាន់ទំព័រ៖