ព្រះត្រៃបិដក ភាគ ១១
(ដោះស្រាយ) យ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមបន្ទូល នៃព្រះមានព្រះភាគផង មិនពោលបង្កាច់នូវព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថានដែលបណ្ឌិតគប្បីតិះដៀលផង បានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា អើ ម្នាលអ្នកជាធំ អ្នកព្យាករយ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមពាក្យតថាគតផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនបានមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង នែអ្នកជាធំ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ ដោយមាសនិងប្រាក់ហើយ នែអ្នកជាធំ មាសនិងប្រាក់ គួរដល់បុគ្គលណា កាមគុណទាំង៥ ក៏គួរដល់បុគ្គលនោះដែរ កាមគុណទាំង៥ គួរដល់បុគ្គលណា មាសនិងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ នែអ្នកជាធំ អ្នកគប្បីចាំទុកនូវការសំរេចនៃកាមគុណទាំង៥នេះ ដោយពិតថា មិនមែនជាធម៌របស់សមណៈ មិនមែនជាធម៌របស់សក្យបុត្តិយ៍ទេ ម្នាលអ្នកជាធំ ម្យ៉ាងវិញទៀត
ID: 636805802179317367
ទៅកាន់ទំព័រ៖