ព្រះត្រៃបិដក ភាគ ១១

លំដាប់នោះ​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​និយាយ​គ្នា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​នេះ​ ​យើង​ទាំងឡាយ​មិនបាន​សន្មត​ឲ្យ​ ​ក៏​ទៅ​ប្រកាសប្រាប់​ដល់​ពួក​គ្រហស្ថ​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​នោះ​។​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ទាំងនោះ​ ​ប៉ង​នឹង​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ដល់​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​នោះ​ ​ក៏​ប្រជុំ​គ្នា​។​ ​គ្រានោះ​ឯង​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​ហោះ​ឡើង​ទៅ​ឰដ៏​អាកាស​ ​ហើយ​ទៅចុះ​ត្រង់​ក្រុង​កោ​សម្ពី​។​ ​លំដាប់នោះ​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​ក៏​បញ្ជូន​ទូត​ឲ្យ​ទៅកាន់​សំណាក់​ពួក​បា​ឋេយ្យ​ក​ភិក្ខុ​ ​(​ភិក្ខុ​នៅក្នុង​ដែន​បា​ឋេយ្យ​)​ផង​ ​និង​ពួក​អវន្តិ​ទក្ខិណាបថ​ក​ភិក្ខុ​ផង​ថា​ ​ចូរ​លោក​មាន​អាយុ​ទាំងឡាយ​នាំគ្នា​មក​ ​យើង​ទាំងឡាយ​នឹង​កាន់​យក​ ​គឺថា​ ​នឹង​ជម្រះ​នូវ​អធិករណ៍​នេះ​ចេញ​ ​តំណ​ទៅមុខ​ ​ធម៌​ជាអកុសល​នឹង​រុងរឿង​ឡើង​ ​ធម៌​ជាកុសល​ ​នឹង​សាបសូន្យ​ទៅ​ ​សភាវៈ​មិនមែន​ជា​វិន័យ​នឹង​រុងរឿង​ឡើង​ ​វិន័យ​ ​នឹង​សាបសូន្យ​ទៅ​ ​តំណ​ទៅមុខ​ ​ពួក​បុគ្គល​ជា​អធម្មវាទី​ ​នឹង​មាន​កំឡាំង​ឡើង​ ​ពួក​បុគ្គល​ជា​ធម្ម​វាទី​ ​នឹង​ថយ​កំឡាំង​ចុះ​ ​ពួក​បុគ្គល​ជា​អវិនយវាទី​ ​នឹង​មាន​កំឡាំង​ឡើង​ ​ពួក​បុគ្គល​ជា​វិនយវាទី​ ​នឹង​ថយ​កំឡាំង​ចុះ​។​
 [​៣០៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​នៅ​អាស្រ័យ​លើ​ភ្នំ​ឈ្មោះ​អហោ​គង្គ​។​ ​គ្រានោះ​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636805803050587201
ទៅកាន់ទំព័រ៖