ព្រះត្រៃបិដក ភាគ ១១
បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គបានសំដែងហើយ ដោយអនេកបរិយាយ (យ៉ាងនេះ) គួរនាដូចជាគេបើរបស់ដែលផ្កាប់ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេបិទបាំងទុក ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬក៏ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សដែលមានភ្នែក មើលឃើញរូបបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់ហើយនូវព្រះរតនត្រ័យ ជាទីពឹង ទីរលឹកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ អ្នកកុំទៅតាមផ្លូវនេះ ចូលទៅតាមផ្លូវនេះវិញ ហើយក៏បញ្ជូនបុរសនោះ ទៅតាមផ្លូវដទៃទៅ។
[៣៤] គ្រានោះ បុរសទាំងពីរនាក់នោះ គិតគ្នាថា បុរសម្នាក់នោះ ដូចម្តេចក៏ក្រមកម្ល៉េះ ហើយក៏នាំគ្នាទៅកាន់ផ្លូវជួបគ្នា ស្រាប់តែបានឃើញព្រះមានព្រះភាគ គង់ទៀបគល់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះទៅដល់ហើយ ក៏ក្រាបអភិវាទចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថា ដល់បុរសទាំងពីរនាក់នោះ។បេ។ បុរសទាំងពីនាក់នោះ
ID: 636805102532809876
ទៅកាន់ទំព័រ៖