ព្រះត្រៃបិដក ភាគ ១១

មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​មានប្រាថ្នា​នូវ​សិក្ខា​។​ ​លំដាប់នោះ​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នេះឯង​ ​នៅ​អាស្រ័យ​ក្នុង​នគរ​សោ​រេយ្យ​ ​លោក​ជា​ពហុ​សូត្រ​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ហើយ​ទ្រទ្រង់នូវ​ធម៌​ ​ទ្រទ្រង់នូវ​វិន័យ​ ​ទ្រទ្រង់នូវ​មាតិកា​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​អៀនខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​មានប្រាថ្នា​នូវ​សិក្ខា​ ​បើ​យើង​ទាំងឡាយ​បាន​ព្រះ​រេ​វត​មាន​អាយុ​ ​មក​ជា​បក្ខពួក​ ​មុខ​ជា​យើង​ទាំងឡាយ​ ​មាន​កំឡាំង​ក្លៀវក្លា​ ​ក្នុង​អធិករណ៍​នេះ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​កាលដែល​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​កំពុង​ប្រឹក្សា​គ្នា​ ​ឯ​ព្រះ​រេ​វត​មាន​អាយុ​ ​ក៏បាន​ឮ​ច្បាស់​ដោយ​សោត​ធាតុ​ ​ដូចជា​ទិព្វ​ ​ស្អាត​បរិសុទ្ធ​ ​កន្លង​បង់​នូវ​សោត​ធាតុ​ជា​របស់​នៃ​មនុស្ស​ធម្មតា​ ​លុះ​ឮ​ហើយ​ ​លោក​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​អធិករណ៍​នេះ​ ​រឹងរូស​ណាស់​ ​សាហាវ​ណាស់​ ​បើ​អាត្មាអញ​ ​ក្រាញ​នៅក្នុង​អធិករណ៍​ដូច្នេះ​ ​ហេតុ​នោះ​ ​មិន​សមគួរ​ដល់​អាត្មាអញ​ឡើយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​នឹង​នាំគ្នា​មក​ឥឡូវនេះ​មិនខាន​ ​អាត្មាអញ​សោត​ ​បើ​នៅ​ច្រឡូកច្រឡំ​ដោយ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មុខ​ជា​នៅ​មិនបាន​សេចក្តី​សប្បាយ​ឡើយ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ទៅជា​មុន​ឲ្យហើយ​។​
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636805803865783827
ទៅកាន់ទំព័រ៖