ព្រះត្រៃបិដក ភាគ ១១
ចេញអំពីនគរអគ្គឡបុរៈ ហើយទៅកាន់នគរសហជាតិទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរអគ្គឡបុរៈ ហើយសួររកថា ព្រះរេវតដ៏មានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរសហជាតិហើយ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ ក៏បានទៅជួបនឹងព្រះរេវតមានអាយុ ក្នុងនគរសហជាតិ។
[៣០៦] គ្រានោះឯង ព្រះសម្ភូតសាណវាសីមានអាយុ បានពោលពាក្យដូច្នេះ ទៅនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ ព្រះរេវតមានអាយុនេះហើយ ដែលជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា បើយើងទាំងឡាយ សួរប្រស្នានឹងព្រះរេវតមានអាយុ ព្រះរេវតមានអាយុអាចធ្វើឲ្យរាត្រីទាំងអស់កន្លងទៅដោយប្រស្នាតែ១ប៉ុណ្ណោះបាន ប៉ុន្តែឥឡូវនេះ ព្រះរេវតមានអាយុ នឹងបង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ (ពោលដោយសំឡេង) កាលបើចប់សរភ័ញ្ញ របស់ភិក្ខុនោះហើយ លោកគប្បីចូលទៅជិតព្រះរេវតមានអាយុ ហើយសួរនូវវត្ថុទាំង១០ប្រការនេះចុះ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ទទួលពាក្យនៃ
ID: 636805806203637545
ទៅកាន់ទំព័រ៖