ព្រះត្រៃបិដក ភាគ ១១

ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ថា​ ​អើ​លោកម្ចាស់​។​ ​គ្រានោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ក៏​បង្គាប់​ភិក្ខុ​ជា​កូនសិស្ស​ ​ឲ្យ​ជា​អ្នកពោល​នូវ​សរ​ភ័ញ្ញ​។​ ​លំដាប់នោះ​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​កាលបើ​ចប់​សរ​ភ័ញ្ញ​របស់​ភិក្ខុ​នោះ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​រេ​វត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​រេ​វត​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​រួចហើយ​ ​ក៏​និយាយ​ពាក្យ​នេះ​ ​នឹង​ព្រះ​រេ​វត​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​អំបិល​ក្នុង​ក្លាក់​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​អំបិល​ក្នុង​ក្លាក់​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ភិក្ខុ​រក្សា​នូវ​អំបិល​ដោយ​ក្លាក់​ ​ដោយ​គិតថា​ ​វត្ថុ​សាប​នឹង​មានកាល​ណា​ ​យើង​នឹង​ឆាន់​ក្នុង​កាលនោះ​ដូច្នេះ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​ស្រមោល​ព្រះអាទិត្យ​ជ្រេ​ប្រមាណ​ពីរ​ធ្នាប់​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​ស្រមោល​នៃ​ព្រះអាទិត្យ​ជ្រេ​ប្រមាណ​ពីរ​ធ្នាប់​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ស្រមោល​ព្រះអាទិត្យ​ ​កន្លងទៅ​ប្រមាណ​ពីរ​ធ្នាប់​ ​ភិក្ខុ​
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 636805806496324285
ទៅកាន់ទំព័រ៖