ព្រះត្រៃបិដក ភាគ ១១

ដែល​ជា​អន​តិ​រិត្ត​នោះ​ ​គឺ​ភិក្ខុ​មិនបាន​ធ្វើ​វិនយកម្ម​ ​ឬមិន​មែន​ជា​របស់​សល់​ដែល​អំពី​ភិក្ខុ​ឈឺ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ភិក្ខុ​ផឹកសុរា​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​សុរា​ឆៅ​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សុរា​ណា​ដែល​ខ្សោយ​(​១​ ​មិនទាន់​ដល់​នូវ​ភាពជា​ទឹកស្រវឹង​នៅឡើយ​ ​ភិក្ខុ​ផឹកសុរា​នោះ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​និសីទនៈ​ ​ដែល​មិន​មាន​ជាយ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាស​និង​ប្រាក់​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ទើប​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ទាំងនេះ​ ​សំដែង​វត្ថុ​ទាំង១០ប្រការ​នេះ​ ​ក្នុង​ក្រុង​វេសាលី​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​រាល់គ្នា​ ​ជម្រះ​នូវ​អធិករណ៍​នេះ​ចេញ​ ​តំណ​ទៅមុខ​ ​ធម៌​ជាអកុសល​នឹង​រុងរឿង​ឡើង​ ​ធម៌​ជាកុសល​ ​នឹង​សាបសូន្យ​ទៅ​ ​សភាវៈ​មិនមែន​ជា​វិន័យ​ ​នឹង​រុងរឿង​ឡើង​ ​វិន័យ​ ​នឹង​សាបសូន្យ​ទៅ​ ​តំណ​ទៅមុខ​ ​១​ ​ក្នុង​វិមតិវិនោទនី​ថា​ ​សុរា​ដែលគេ​ផ្សំ​ដោយ​គ្រឿងប្រុង​រួចហើយ​។​
ថយ | ទំព័រទី ៤០៦ | បន្ទាប់
ID: 636805807610658022
ទៅកាន់ទំព័រ៖