ព្រះត្រៃបិដក ភាគ ១១

ក៏​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​។​បេ​។​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​យើងខ្ញុំ​ទាំងឡាយ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់ហើយ​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ទី​រលឹក​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះតម្រាស់​នេះ​ ​នឹង​បុរស​នោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចូរ​អ្នក​កុំ​ដើរទៅ​តាមផ្លូវ​នេះ​ ​ចូរ​អ្នកដើរ​ទៅតាម​ផ្លូវ​នេះ​វិញ​ ​ហើយក៏​បញ្ជូន​ទៅតាម​ផ្លូវ​ដទៃ​ទៅ​។​
 [​៣៥​]​ ​គ្រានោះ​ ​បុរស៤នាក់​។​បេ​។​ ​គ្រានោះ​ ​បុរស៨នាក់​។​បេ​។​ ​គ្រានោះ​ ​បុរស១៦នាក់​ ​គិត​គ្នា​ថា​ ​បុរស៨នាក់​ ​ដូចម្តេច​ក៏​ក្រមក​ម្ល៉េះ​ ​ហើយ​ទៅកាន់​ផ្លូវជួប​គ្នា​ ​ស្រាប់តែ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់នៅ​ទៀប​គល់ឈើ​មួយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​ក្រាប​អភិវាទ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​អនុបុព្វីកថា​ ​ដល់​បុរស​ទាំង១៦នាក់​នោះ​ ​អនុបុព្វីកថា​នោះ​ ​ដូចម្តេច​ ​គឺ​ទានកថា​ ​សីលកថា​។​បេ​។​ ​បុរស​ទាំង១៦នាក់​នោះ​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​ហើយ​បាន​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636805102895210604
ទៅកាន់ទំព័រ៖