ព្រះត្រៃបិដក ភាគ ១១

ផង​ ​បំពង់ម្ជុល​ផង​ ​វត្ថពន្ធ​ចង្កេះ​ផង​ ​សំពត់​តម្រងទឹក​ផង​ ​ធម្ម​ក្រក​ផង​។​ ​ព្រះ​រេ​វត​មិន​ប្រាថ្នា​នឹង​ទទួល​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កុំឡើយ​ ​ខ្ញុំ​មាន​ត្រៃចីវរ​គ្រប់គ្រាន់​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ឈ្មោះ​ឧត្តរៈ​ ​បួស​បាន២០វស្សា​ ​ជា​ឧបដ្ឋាក​របស់​ព្រះ​រេ​វត​មាន​អាយុ​។​ ​លំដាប់នោះ​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​ក៏​ចូល​ទៅ​រក​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​ដូច្នេះ​នឹង​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​ចូរ​ទទួលយក​គ្រឿងបរិក្ខារ​ជា​របស់​សមណៈ​ ​គឺ​បាត្រ​ផង​ ​ចីវរ​ផង​ ​សំពត់​និសីទនៈ​ផង​ ​បំពង់ម្ជុល​ផង​ ​វត្ថពន្ធ​ចង្កេះ​ផង​ ​សំពត់​តម្រងទឹក​ផង​ ​ធម្ម​ក្រក​ផង​។​ ​ព្រះ​ឧត្តរៈ​មិន​ប្រាថ្នា​នឹង​ទទួល​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កុំឡើយ​ ​ខ្ញុំ​មាន​ត្រៃចីវរ​គ្រប់គ្រាន់​ហើយ​។​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ពោល​អង្វរ​ថា​ ​ម្នាល​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​មនុស្ស​ទាំងឡាយ​តែង​បង្អោន​គ្រឿងបរិក្ខារ​ ​ជា​របស់​សមណៈ​ ​ថ្វាយ​ចំពោះ​ព្រះមានព្រះភាគ​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួលយក​ ​មនុស្ស​ទាំងនោះ​ ​រមែង​មានចិត្ត​ត្រេកអរ​ ​ដោយ​ការ​ទទួល​របស់​ព្រះមានព្រះភាគ​នោះ​ឯង​ ​បើ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​ទទួល​ទេ​ ​មនុស្ស​ទាំងនោះ​ ​តែង​បង្អោន​ទៅ​ ​ដើម្បី​ព្រះ​អានន្ទ​មាន​អាយុ​ ​ដោយ​ពាក្យ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ជា​ម្ចាស់​ ​ទទួលយក​
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 636805808814176859
ទៅកាន់ទំព័រ៖