ព្រះត្រៃបិដក ភាគ ១១

គ្រឿង​បរិ​ក្ខា​ជា​របស់​សមណៈ​ចុះ​ ​បរិក្ខារ​នោះ​ ​ក៏ដូចជា​ព្រះមានព្រះភាគ​ទទួលយក​ដែរ​ ​សូម​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​ទទួលយក​គ្រឿងបរិក្ខារ​ជា​របស់​សមណៈ​ចុះ​ ​បរិក្ខារ​នោះ​ ​ដូចជា​ព្រះ​ថេរៈ​បាន​ទទួលយក​ដែរ​។​ ​គ្រានោះ​ ​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​កាលបើ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​បង្ខិតបង្ខំ​ ​ហើយក៏​ទទួលយក​តែ​ចីវរ១​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវការ​ដោយ​ពាក្យ​ណា​ ​ក៏​គប្បី​ពោល​ពាក្យ​នោះ​ចុះ​។​ ​ឯ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ពោលតប​វិញ​ថា​ ​សូម​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​ទៅ​និយាយ​ពាក្យ​ប៉ុណ្ណេះ​នឹង​ព្រះ​ថេរៈ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ទៅ​និយាយ​ពាក្យ​ប៉ុណ្ណេះ​ ​ក្នុង​កណ្តាល​សង្ឃ​ថា​ ​ព្រះពុទ្ធ​ទ្រង់ព្រះ​ភាគ​ ​កើតឡើង​ក្នុង​ជនបទ​ទាំងឡាយ​ ​ដែល​តាំងនៅ​ក្នុង​ទិសខាងកើត​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទិសខាងកើត​ ​ជា​ធម្ម​វាទី​ ​ឯ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​ ​ជា​អធម្មវាទី​។​ ​ព្រះ​ឧត្តរៈ​មាន​អាយុ​ ​ទទួលពាក្យ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​អើ​អាវុសោ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​រេ​វត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​ព្រះ​រេ​វត​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ជា​ម្ចាស់​ ​ទៅ​ពោល​ពាក្យ​ប៉ុណ្ណេះ​ក្នុង​កណ្តាល​សង្ឃ​ថា​ ​ព្រះពុទ្ធ​ទ្រង់ព្រះ​ភាគ​ ​កើតឡើង​ក្នុង​ជនបទ​ទាំងឡាយ​ ​ដែល​តាំងនៅ​ក្នុង​ទិសខាងកើត​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636805809062171043
ទៅកាន់ទំព័រ៖