ព្រះត្រៃបិដក ភាគ ១១

ទិសខាងកើត​ ​ជា​ធម្ម​វាទី​ ​ឯ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​ ​ជា​អធម្មវាទី​។​ ​ព្រះ​ថេរៈ​ពោលតប​វិញ​ថា​ ​នែ​ភិក្ខុ​ ​អ្នកឯង​បញ្ចូល​យើង​ទៅ​ក្នុង​ធម៌​ជាអកុសល​ ​ថា​ហើយក៏​បណ្តេញ​ព្រះ​ឧត្តរៈ​មាន​អាយុ​ចេញទៅ​។​ ​គ្រានោះ​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​ពោល​សួរ​ដូច្នេះ​ ​នឹង​ព្រះ​ឧត្តរៈ​មាន​អាយុ​ថា​ ​ម្នាល​ឧត្តរៈ​មាន​អាយុ​ ​ព្រះ​ថេរៈ​និយាយ​ថា​ ​ដូចម្តេច​ខ្លះ​។​ ​ព្រះ​ឧត្តរៈ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​យើង​ទាំងឡាយ​ ​ធ្វើអំពើ​អាក្រក់​ហើយ​ ​ព្រះ​ថេរៈ​ពោល​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​បញ្ចូល​យើង​ទៅ​ក្នុង​ធម៌​ជាអកុសល​ ​ថា​ហើយក៏​បណ្តេញ​ខ្ញុំ​ចេញ​មក​។​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ពោល​ថា​ ​ម្នាល​ឧត្តរៈ​មាន​អាយុ​ ​ក្រែងលោ​កជា​ភិក្ខុ​ចាស់​ ​មាន​វស្សា២០ហើយ​ឬ​។​ ​ព្រះ​ឧត្តរៈ​ឆ្លើយ​ថា​ ​អើ​អាវុសោ​ទាំងឡាយ​ ​មែនហើយ​ ​ប៉ុន្តែ​យើង​ទាំងឡាយ​ ​កាន់​យក​និស្ស័យ​នឹង​លោក​ជា​គ្រូ​នៅឡើយ​។​
 ​[​៣១០​]​ ​គ្រានោះ​ ​សង្ឃ​ប្រាថ្នា​នឹង​វិនិច្ឆ័យ​កាត់សេចក្តី​អធិករណ៍​ ​ក៏​ប្រជុំ​គ្នា​។​ ​លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​បាន​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​ម្នាល​អាវុសោ​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​យើង​ទាំងឡាយ​នឹង​រម្ងាប់​អធិករណ៍​នេះ​ក្នុង​ទីនេះ​ ​មុខ​ជា​នឹង​មាន​ពួក​ភិក្ខុ​ ​ដែល​ជា​អ្នក​កាន់​យក​វត្ថុ​ទាំង១០ពីមុន​ ​ភិក្ខុ​ទាំងនោះ​គប្បី​សើរើ​ ​ដើម្បី​កម្ម​ថ្មីទៀត​មិនខាន​ឡើយ​។​ ​
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636805809375518966
ទៅកាន់ទំព័រ៖