ព្រះត្រៃបិដក ភាគ ១១
បើកម្មមានកាលគួរដល់សង្ឃហើយ អធិករណ៍នេះ កើតឡើងក្នុងទីណា សង្ឃត្រូវរម្ងាប់អធិករណ៍នេះ ក្នុងទីនោះវិញ។ គ្រានោះ ភិក្ខុជាថេរៈទាំងឡាយ ប្រាថ្នានឹងវិនិច្ឆ័យនូវអធិករណ៍នោះ ក៏នាំគ្នាទៅកាន់ក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុ១រូបឈ្មោះសព្វកាមី
(១) មានវស្សា១២០តាំងអំពីឧបសម្បទាមក ជាសទ្ធិវិហារិករបស់ព្រះអានន្ទមានអាយុ លោកជាសង្ឃត្ថេរ (ធំ) លើផែនដី នៅអាស្រ័យក្នុងក្រុងវេសាលី។ លំដាប់នោះ ព្រះរេវតមានអាយុ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីមានអាយុ ម្នាលអាវុសោ ព្រះសព្វកាមិត្ថេរនៅក្នុងវិហារណា ខ្ញុំនឹងទៅកាន់វិហារនោះដែរ លោកគប្បីចូលទៅរកព្រះសព្វកាមីមានអាយុអំពីព្រឹក ហើយសួរវត្ថុ១០ប្រការនេះ។ ព្រះសម្ភូតសាណវាសីមានអាយុ ទទួលពាក្យព្រះរេវតមានអាយុថា អើលោកម្ចាស់។ លំដាប់នោះ ព្រះសព្វកាមិត្ថេរ គង់នៅក្នុងវិហារណា ព្រះរេវតមានអាយុ ក៏ចូលទៅកាន់វិហារនោះដែរ។ សេនាសនៈគេក្រាលទុកសម្រាប់ព្រះសព្វកាមីមានអាយុ នៅក្នុងល្វែង។ សេនាសនៈដែលគេក្រាលទុក សម្រាប់ព្រះរេវតៈមានអាយុ ក្នុងល្បៀងនៃល្វែង។ លំដាប់នោះ ព្រះរេវតមានអាយុ
(១) ក្នុងវិមតិវិនោទនីថា ព្រះថេរៈនោះ ចាស់ជាងភិក្ខុទាំងអស់ក្នុងលោក ក្នុងគ្រានោះ។
ID: 636805809779092049
ទៅកាន់ទំព័រ៖