ព្រះត្រៃបិដក ភាគ ១១

បពិត្រ​ព្រះករុណា​ដ៏​ចំរើន​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ទាំងនេះ​ ​សំដែង​វត្ថុ​ទាំង១០ប្រការ​ ​ក្នុង​ក្រុង​វេសាលី​ថា​ ​ការកំណត់​ដោយ​អំបិល​ក្នុង​ក្លាក់​ ​គួរ​ ​ការកំណត់​ដោយ​ស្រមោល​ព្រះអាទិត្យ​ជ្រេ​ប្រមាណ​ពីរ​ធ្នាប់​ ​គួរ​ ​ការកំណត់​ដោយចន្លោះ​ស្រុក​ ​គួរ​ ​ការកំណត់​ដោយ​អាវាស​ ​គួរ​ ​ការកំណត់​ដោយ​អនុមតិ​ ​គួរ​ ​ការកំណត់​ដោយ​អា​ចិ​ណ្ណៈ​ ​គួរ​ ​ការកំណត់​ដោយ​ទឹកដោះ​ ​ដែល​មិនទាន់​ជូរ​ ​គួរ​ ​ការ​ផឹក​នូវ​សុរា​ឆៅ​ ​គួរ​ ​និសីទនៈ​មិន​មាន​ជាយ​ ​គួរ​ ​មាស​និង​ប្រាក់​ ​គួរ​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ធម៌​ក្តី​ ​វិន័យ​ក្តី​ ​ដែល​ព្រះ​ថេរៈ​ជា​ម្ចាស់​ ​បាន​រៀនសូត្រ​មក​ច្រើន​ហើយ​ ​ក្នុង​សំណាក់​នៃ​ព្រះ​ឧបជ្ឈាយ៍​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​កាលដែល​ព្រះ​ថេរៈ​ពិចារណា​នូវ​ធម៌​ ​និង​វិន័យ​ ​មាន​សេចក្តី​ចូលចិត្ត​ដូចម្តេច​ ​ពួក​ភិក្ខុ​ណា​ដែល​ជា​ធម្ម​វាទី​ ​គឺ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទិសខាងកើត​ឬ​ ​ៗ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​។​ ​ព្រះ​សព្វ​កា​មី​ពោលតប​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ធម៌​ក្តី​ ​វិន័យ​ក្តី​ ​ជាច្រើន​ ​ដែល​លោក​បាន​រៀនសូត្រ​មក​ហើយ​ ​ក្នុង​សំ​នាក់​នៃ​ព្រះ​ឧបជ្ឈាយ៍​ ​ម្នាល​អាវុសោ​ ​ចុះ​កាល​លោក​ពិចារណា​នូវ​ធម៌​ ​និង​វិន័យ​ ​មាន​សេចក្តី​ចូលចិត្ត​ដូចម្តេច​ ​ពួក​ភិក្ខុ​ណា​ដែល​ជា​ធម្ម​វាទី​ ​គឺ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទិសខាងកើត​ឬ​ ​ៗ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​។​ ​ព្រះ​សម្ភូត​សាណ​វាសី​ ​ពោល​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ពិចារណា​នូវ​ធម៌​និង​វិន័យ​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636805811009512425
ទៅកាន់ទំព័រ៖