ព្រះត្រៃបិដក ភាគ ១១
មានសេចក្តីចូលចិត្តយ៉ាងនេះថា ពួកភិក្ខុដែលនៅក្នុងទិសខាងកើតជាអធម្មវាទី ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យជាធម្មវាទី ប៉ុន្តែខ្ញុំព្រះករុណានៅមិនទាន់ធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិ (សេចក្តីយល់) នៅឡើយ ធ្វើដូចម្តេច សង្ឃគប្បីសន្មតខ្ញុំព្រះករុណា ក្នុងអធិករណ៍នេះ។ ព្រះសព្វកាមីពោលថា ម្នាលអាវុសោ កាលដែលខ្ញុំពិចារណានូវធម៌ និងវិន័យ ក៏មានសេចក្តីចូលចិត្តយ៉ាងនេះដែរថា ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាអធម្មវាទី ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី ប៉ុន្តែខ្ញុំក៏នៅមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិនៅឡើយ ធ្វើដូចម្តេច សង្ឃគប្បីសន្មតខ្ញុំ ក្នុងអធិករណ៍
នេះផង។
[៣១៣] គ្រានោះ សង្ឃមានប្រាថ្នានឹងវិនិច្ឆ័យ កាត់សេចក្តីអធិករណ៍នោះ ក៏ប្រជុំគ្នា។ ក៏កាលដែលសង្ឃកំពុងវិនិច្ឆ័យអធិករណ៍នោះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ លំដាប់នោះ ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយកំពុងវិនិច្ឆ័យអធិករណ៍នេះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បី
ID: 636805811292328601
ទៅកាន់ទំព័រ៖