ព្រះត្រៃបិដក ភាគ ១១

រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​ក​កម្ម​(​១​)​ ​។​ ​ជំនុំ​សង្ឃ​ ​ជ្រើសរើស​យក​ភិក្ខុ​ ​ដែល​នៅក្នុង​ទិសខាងកើត៤រូប​ ​យក​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ៤រូប​ ​ចំណែកខាង​ពួក​ភិក្ខុ​ ​ដែល​នៅក្នុង​ទិសខាងកើត​ ​គឺ​ព្រះ​សព្វ​កា​មី​មាន​អាយុ១​ ​ព្រះ​សា​ឡ្ហៈ​មាន​អាយុ១​ ​ព្រះ​ឧជ្ជ​សោ​ភិ​តៈ​មាន​អាយុ១​ ​ព្រះ​វាស​ភ​គា​មិកៈ​មាន​អាយុ១​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​ ​គឺ​ព្រះ​រេ​វត​មាន​អាយុ១​ ​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ១​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ១​ ​ព្រះ​សុ​មនៈ​មាន​អាយុ១​។​ ​លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​បាន​សូត្រ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​កាលបើ​យើង​ទាំងឡាយ​វិនិច្ឆ័យ​អធិករណ៍​នេះ​ទៅ​ ​កើតមាន​ពាក្យ​ជជែកគ្នា​ ​រក​ទីបំផុត​គ្មាន​ផង​ ​ទាំង​សេចក្តី​អធិប្បាយ​នៃ​ភាសិត​នីមួយ​ ​ក៏​គ្មាន​អ្នកណា​ដឹង​បាន​ផង​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ពួក​ភិក្ខុ​ ​ដែល​នៅក្នុង​ទិសខាងកើត៤រូប​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ៤រូប​ ​ដើម្បីនឹង​រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​ក​កម្ម​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​កាលបើ​យើង​ទាំងឡាយ​ ​កំពុង​វិនិច្ឆ័យ​អធិករណ៍​នេះ​ ​
(​១​)​ ​ក្នុង​អដ្ឋកថា​ព្រះ​សូត្រ​ថា​ ​ការ​ជ្រើសរើស​យក​ភិក្ខុ​អំពី​គណៈសង្ឃ​ ​ដើម្បី​រម្ងាប់​អធិករណ៍​ ​ដែល​កើតមានឡើង​ ​ហៅថា​ ​ឧ​ព្វា​ហិ​កា​។​
ថយ | ទំព័រទី ៤១៨ | បន្ទាប់
ID: 636805811735043923
ទៅកាន់ទំព័រ៖