ព្រះត្រៃបិដក ភាគ ១១
កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ សង្ឃបានសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ ការសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប និងពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ ការសន្មតិនេះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៣១៤] សម័យនោះឯង មានភិក្ខុ១រូប ឈ្មោះអជិត បួសបាន១០វស្សា ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ។ លំដាប់នោះ សង្ឃក៏សន្មតអជិតមានអាយុ ឲ្យជាអ្នកក្រាលអាសនៈ ដល់ពួកភិក្ខុជាថេរៈ។ គ្រានោះ
ID: 636805812056172291
ទៅកាន់ទំព័រ៖