ព្រះត្រៃបិដក ភាគ ១១
ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់។បេ។ សូមព្រះមានព្រះភាគ ចាំទុកនូវយើងខ្ញុំថា ជាឧបាសក អ្នកដល់ហើយនូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះទៅ។ លំដាប់នោះឯង មានបុរសម្នាក់ ចូលទៅរកទេវទត្ត លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងទេវទត្តថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា មិនអាចនឹងសម្លាប់ព្រះមានព្រះភាគនោះទេ ដ្បិតព្រះមានព្រះភាគនោះ មានឫទ្ធិច្រើន មានអានុភាពច្រើនណាស់។ ទេវទត្តនិយាយថា ណ្ហើយ អ្នកដ៏មានអាយុ បើអ្នកមិនអាចនឹងសម្លាប់ព្រះសមណគោតមបានទេ ទុកឲ្យយើងឯង នឹងសម្លាប់ព្រះសមណគោតមវិញ។
[៣៦] សម័យនោះឯង ព្រះមានព្រះភាគទ្រង់ចង្ក្រម ក្នុងម្លប់ភ្នំគិជ្ឈកូដ។ លំដាប់នោះ ទេវទត្តឡើងទៅលើ (កំពូល)ភ្នំគិជ្ឈកូដ ហើយប្រមៀលដុំថ្មធំ ដោយបំណងថា អញនឹងសម្លាប់ព្រះសមណគោតមដោយដុំថ្មនេះ។ ឯកំពូលភ្នំទាំងពីរ ក៏មកប្រជុំគ្នា រងដុំថ្មនោះ។ គ្រានោះ បំណែកថ្ម ក៏ខ្ទាតឡើង ទង្គិចធ្វើព្រះលោហិត ក្នុងព្រះបាទព្រះមានព្រះភាគ ឲ្យពុរពងឡើង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតព្រះនេត្រទៅខាងលើ ហើយមានព្រះពុទ្ធដីកាទៅរកទេវទត្តថា នែមោឃបុរស
ID: 636805103265011755
ទៅកាន់ទំព័រ៖