ព្រះត្រៃបិដក ភាគ ១១

មាន​ក្នុង​កាលណា​ ​អាត្មាអញ​ ​នឹង​ឆាន់​ក្នុង​កាលនោះ​ ​ដូច្នេះ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ចុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃាត់​ក្នុង​ទីណា​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃាត់​ក្នុង​សុត្តវិភង្គ​(​១​)​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​អ្វី​។​ ​ព្រះ​សព្វ​កា​មី​ប្រាប់​ថា​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​ព្រោះ​ឆាន់​វត្ថុ​ដែល​សន្សំទុក​។​ ​ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុជា​បឋម​នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​នេះ​ជាបឋម​។​
 [​៣១៧​]​ ​ព្រះ​រេ​វត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​ស្រមោល​ព្រះអាទិត្យ​ជ្រេ​ប្រមាណ​ពីរ​ធ្នាប់​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​សួរ​តប​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​ស្រមោល​ព្រះអាទិត្យ​ជ្រេ​ប្រមាណ​ពីរ​ធ្នាប់​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​រេ​វត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​កាលបើ​ស្រមោល​ព្រះអាទិត្យ​ ​កន្លងទៅ​ប្រមាណ​ពីរ​ធ្នាប់​ ​ភិក្ខុ​ឆាន់​ភោ​ជ​នក្នុ​វេលាវិកាល​ ​គួរ​ដែរ​ឬ​។​ ​
​(​១​) ​ក្នុង​យោជនា​ថា​ ​ពាក្យ​ដែល​ព្រះមានព្រះភាគ​ចែក​បទ​មាតិកា​ ​ហៅថា​ ​សុត្តវិភង្គ​ ​ក្នុង​សារត្ថទីបនី​ដីកា​ថា​ ​បទ​ភា​ជ​នីយ​ ​ហៅថា​ ​សុត្តវិភង្គ​។​
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636805813102492137
ទៅកាន់ទំព័រ៖