ព្រះត្រៃបិដក ភាគ ១១

ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុ​ទី៨នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​ទី៨នេះ​។​
 [​៣២៤​]​ ​ព្រះ​រេ​វត​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​និសីទនៈ​ ​ដែល​គ្មាន​ជាយ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ព្រះអង្គ​ ​ទ្រង់​ឃាត់​ក្នុង​ទីណា​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ទ្រង់​ឃាត់​ក្នុង​សុត្តវិភង្គ​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​អ្វី​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​ព្រោះ​វត្ថុ​មាន​កិរិយា​កាត់​ ​ជា​វិនយកម្ម​។​ ​ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុ​ទី៩នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​ទី៩នេះ​។​
 [​៣២៥​]​ ​ព្រះ​រេ​វត​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​មាស​និង​ប្រាក់​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ព្រះអង្គ​ ​ទ្រង់​ឃាត់​ក្នុង​ទីណា​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ទ្រង់​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636805814981939635
ទៅកាន់ទំព័រ៖