ព្រះត្រៃបិដក ភាគ ១១
ព្រះសព្វកាមីមានអាយុ ក៏ឆ្លើយដោះស្រាយ។ ក៏ក្នុងការសង្គាយនាព្រះវិន័យនេះ មានភិក្ខុ៧០០អង្គ មិនខ្វះ មិនលើស។ ព្រោះហេតុនោះ ការសង្គាយនាព្រះវិន័យនេះ បានឈ្មោះថា សត្តសតិកាសង្គាយនា។
ចប់ សត្តសតិកក្ខន្ធកៈ ទី១២តែប៉ុណ្ណេះ។
ក្នុងខន្ធកៈនេះ មានរឿង២៥។
ឧទ្ទាននៃ សត្តសតិកក្ខន្ធកៈ នោះ ដូច្នេះ
[៣២៨] រឿងវជ្ជីបុត្តកភិក្ខុនៅក្នុងក្រុងវេសាលី សំដែងនូវវត្ថុ១០ប្រការ១ រឿងវជ្ជីបុត្តកភិក្ខុដងទឹកដាក់ពេញភាជន៍សំរិទ្ធ ក្នុងថ្ងៃឧបោសថនោះ១ រឿងពួកវជ្ជីបុត្តកភិក្ខុធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្ត១ រឿងព្រះយសកាកណ្ឌកបុត្តចូលទៅកាន់ក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត១ រឿងឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យមាន៤យ៉ាង និង ឧបក្កិលេសរបស់មសណៈមាន៤យ៉ាង១ រឿងពាក្យជជែកគ្នាថា មាសនិងប្រាក់គួរដល់ពួកសមណៈឬទេ១
ID: 636805815756573941
ទៅកាន់ទំព័រ៖